ទស្សនៈវិស័យ & គោលការណ៍

របៀបដែលយើងគិតអំពីការអប់រំវិស្វកម្មបច្ចេកវិទ្យា។

ការរៀនបច្ចេកវិទ្យាមិនមែនជាការទន្ទេញចាំស្លាយ ឬពាក្យបញ្ជានោះទេ។ វាជាការកសាងសមត្ថភាពពិត តាមរយៈការអនុវត្តជាក់ស្តែងក្នុង Cloud Sandbox <500ms។

គោលការណ៍គ្រឹះ ៥ យ៉ាង

អ្វីដែលណែនាំការបង្កើត TverLab

01

ការចងចាំតាមរយៈការអនុវត្តដៃផ្ទាល់ (Muscle Memory)

ដៃវាយបញ្ជា ក្បាលយល់ហេតុផល

ចំណេះដឹងក្លាយជាជំនាញ នៅពេលដៃរបស់អ្នកបានវាយ command ដោះស្រាយ runtime errors និងបង្កើត service configuration ដោយផ្ទាល់ មិនមែនគ្រាន់តែអង្គុយមើលវីដេអូ ឬទន្ទេញចាំស្លាយនោះទេ។

02

ហ៊ានសាកល្បង បំបែក និងជួសជុល (Safe to Break, Eager to Fix)

កុំខ្លាចខូច Sandbox ដាច់ដោយឡែកជារបស់អ្នក

នៅក្នុង Sandbox ដាច់ដោយឡែករបស់ TverLab អ្នកអាចលុបឯកសារប្រព័ន្ធ ធ្វើឱ្យ service គាំង ឬសាកល្បង configuration ប្លែកៗដោយសុវត្ថិភាព។ ការដឹងពីរបៀបជួសជុលកំហុស គឺមានតម្លៃជាងការមិនដែលធ្វើខុស។

03

ស្តង់ដារវិស្វកម្មពិត (Production Realism)

Linux Kernel ពិត គ្មានការក្លែងបន្លំ

យើងមិនប្រើប្រាស់ប្រព័ន្ធក្លែងក្លាយ (fake simulation) នោះទេ។ រាល់ Container នីមួយៗដំណើរការលើ Linux Kernel ពិតប្រាកដ មាន file system, systemd/init, networking និង package managers ដូច production servers 100%។

04

ភាពច្បាស់លាស់ គ្មានពាក្យបំផ្លើស (Clarity Without Fluff)

យល់ពី «ហេតុអ្វី» មុននឹងឈានទៅដល់ «របៀបធ្វើ»

អត្ថបទពន្យល់ខ្លី ក្បោះក្បាយ ចំគោលដៅ ជួយឱ្យអ្នកយល់ពីគោលការណ៍ដំណើរការខាងក្នុងនៃប្រព័ន្ធ (under the hood) មុននឹងចាប់ផ្តើមវាយបញ្ជា ដើម្បីជៀសវាងការចម្លងកូដដោយមិនយល់។

05

សភាវគតិវិស្វករឯករាជ្យ (Engineering Autonomy)

ចេះស្វែងរក ដោះស្រាយ និងសម្រេចចិត្តដោយខ្លួនឯង

គោលដៅចុងក្រោយរបស់យើង មិនមែនឱ្យអ្នកធ្វើតាមជំហាន 1-2-3 នោះទេ ប៉ុន្តែគឺដើម្បីកសាងទំនុកចិត្តឱ្យអ្នកអាចដោះស្រាយបញ្ហាស្មុគស្មាញដោយខ្លួនឯង នៅពេលឈានជើងចូលធ្វើការងារពិត។

ការប្រៀបធៀបគំរូសិក្សា

វិធីសាស្ត្រចាស់ ទល់នឹង TverLab Mindset

លក្ខណៈវិនិច្ឆ័យវិធីសាស្ត្រធម្មតា (Traditional)TverLab Mindset
វិធីសាស្ត្ររៀន
អង្គុយមើលវីដេអូរាប់ម៉ោង ឬអានស្លាយទ្រឹស្តី
ចុចប៊ូតុងមួយ ទទួលបាន Linux Container អនុវត្តភ្លាមៗ
ទំនុកចិត្តលើការងារ
«ខ្ញុំធ្លាប់ឃើញវា» ប៉ុន្តែភ័យខ្លាចពេលជួបបញ្ហាពិត
«ខ្ញុំអាចដោះស្រាយវាបាន» ព្រោះធ្លាប់ជួប និងកែកំហុសដោយផ្ទាល់
បរិស្ថានអនុវត្ត
ពិបាកដំឡើង VM លើម៉ាស៊ីនផ្ទាល់ខ្លួន ឬខ្វះ resource
ដំណើរការលើ Web Browser ក្នុងពេល <500ms គ្រប់ទីកន្លែង
ការវាស់វែងលទ្ធផល
ធ្វើរួចមិនដឹងខុសឬត្រូវ គ្មានអ្នកផ្ទៀងផ្ទាត់
ប្រព័ន្ធ automated verification ត្រួតពិនិត្យ state ភ្លាមៗ

“យើងមិនចង់ឱ្យអ្នកសិក្សាបញ្ចប់មេរៀនដោយគិតថា «ខ្ញុំធ្លាប់ឃើញវា» ទេ។ យើងចង់ឱ្យពួកគេមានទំនុកចិត្តពេញលេញថា «ខ្ញុំអាចធ្វើវាបាន និងដោះស្រាយវាបានក្នុងប្រព័ន្ធពិត»។”

Song Ratanak — TverLab Platform Architect

ត្រៀមខ្លួនអនុវត្តផ្ទាល់ហើយឬនៅ?

ជ្រើសរើសបន្ទប់ពិសោធន៍ Linux, Docker ឬ Kubernetes ហើយចាប់ផ្តើមកសាងសមត្ថភាពវិស្វកររបស់អ្នកឥឡូវនេះ។